តុលាការសិង្ហបុរី បង្គាប់ឱ្យសារព័ត៌មាន Bloomberg និងអ្នក យកព័ត៌មាន បង់ប្រាក់ ៣៥៦.០០០ ដុល្លារ ពីបទបរិហារកេរ្តិ៍រដ្ឋមន្ត្រី២រូប

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg News និង អ្នកយកព័ត៌មានម្នាក់របស់ខ្លួន ត្រូវបានតុលាការសឹង្ហបុរី បង្គាប់ឱ្យបង់ប្រាក់ សំណងចំនួន ៤៦០.០០០ ដុល្លារសិង្ហបុរី ស្មើនឹង ៣៥៥.៧៣៤ ដុល្លារអាមេរិក បន្ទាប់ពីអត្ថបទមួយដែលខ្លួនបានចុះផ្សាយ ត្រូវបានរកឃើញថា បានបរិហារកេរ្តិ៍រដ្ឋមន្ត្រីរដ្ឋាភិបាលសិង្ហបុរីចំនួនពីររូប។ នេះបើយោងតាមសាលក្រមរបស់តុលាការជាន់ខ្ពស់នៃបុរីរដ្ឋនេះ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមសាលក្រមបានឱ្យដឹងថា Bloomberg និងអ្នកយកព័ត៌មានឈ្មោះ Low De Wei ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់ចំនួន ២៣០.០០០ ដុល្លារសិង្ហបុរី ជូនរដ្ឋមន្ត្រីម្នាក់ៗ ដែលក្នុងនោះរួមមានប្រាក់សំណងទូទៅចំនួន ១៧០.០០០ ដុល្លារសិង្ហបុរី និងប្រាក់សំណងជំងឺចិត្តបន្ថែម ចំនួន ៦០.០០០ ដុល្លារសិង្ហបុរី។ លោក John Micklethwait ដែលជាអគ្គនិពន្ធនាយករបស់ Bloomberg បានមានប្រសាសន៍ថា លោកមានការខកចិត្តចំពោះសេចក្តីសម្រេចនេះ ហើយក្រុមហ៊ុននៅតែបន្តឈរខាងអ្នកយកព័ត៌មាន និងផ្នែកនិពន្ធរបស់ខ្លួនដដែល។ លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ តាមរយៈអ៊ីមែលថា៖ «យើងបានអះអាងនៅក្នុងសវនាការថា របាយការណ៍របស់យើងគឺមានភាពត្រឹមត្រូវ … Continue reading តុលាការសិង្ហបុរី បង្គាប់ឱ្យសារព័ត៌មាន Bloomberg និងអ្នក យកព័ត៌មាន បង់ប្រាក់ ៣៥៦.០០០ ដុល្លារ ពីបទបរិហារកេរ្តិ៍រដ្ឋមន្ត្រី២រូប