សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារគ្នា បន្ទាប់ពីការបិទផ្លូវសមុទ្រហ័រមូស ឡើងវិញ

វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហាររយៈពេលប្រាំពីរម៉ោងប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារគោលដៅយោធា រាប់សិបនៅជិតច្រកសមុទ្រហ័រមូស និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីបន្តការបិទ ផ្លូវកងទ័ពជើងទឹកនៅក្នុងច្រកសមុទ្រហ័រមូស។ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ នៅថ្ងៃពុធនេះថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅ លើផ្លូវដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក MQ-9 នៅមូលដ្ឋានទ័ពអាកាស Ali Al Salem របស់សហរដ្ឋអាមេរិកក្នុងប្រទេសគុយវ៉ែត ដើម្បីសងសឹកចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិក ។ លើសពីនេះ IRGC បានឲ្យដឹងទៀតថា ខ្លួនបានវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅមូលដ្ឋាន al-Azraq ក្នុងប្រទេសហ្ស៊កដានី ហើយក៏បានបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងត្រួតពិនិត្យ មជ្ឈមណ្ឌល គ្រប់គ្រងការគាំទ្រកងទ័ពជើងទឹក ឃ្លាំង និងធុងប្រេងនៅមូលដ្ឋាន កងនាវាទីប្រាំរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសបារ៉ែន ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា កាលពីថ្ងៃពុធនេះ។ ជាការឆ្លើយតប IRGC អ៊ីរ៉ង់បានព្រមានថា ច្រកសមុទ្រហ័រមូស នឹងនៅតែបិទរហូតដល់ “ទីបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក”។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ … Continue reading សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារគ្នា បន្ទាប់ពីការបិទផ្លូវសមុទ្រហ័រមូស ឡើងវិញ