Breaking News៖​ សហរដ្ឋអាមេរិក  បេីកការវាយប្រហារទីក្រុង​ Bushehr របស់អ៊ីរ៉ង់ម្តងទៀត ដែលជាទីតាំងរោងចក្រ ថាមពលនុយក្លេអ៊ែរ

បរទេស៖ សហរដ្ឋអាមេរិក​ វាយប្រហារទីក្រុង Bushehr របស់អ៊ីរ៉ង់ម្តងទៀត ដែលជាទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ​ ប៉ុន្ដែនៅមិនទាន់មានរបាយការពាក់ព័ន្ធ នឹងទំហំនៃការស្លាប់​ និងរបួស​ ក៏ដូចជាការខូចខាតនៅឡេីយទេ។ ការវាយប្រហារនេះ​ ធ្វេីម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកនឹងពង្រីកការវាយប្រហារ របស់ខ្លួនលើអ៊ីរ៉ង់ ដើម្បីផ្តោតលើរោងចក្រថាមពល និងស្ពាននៅសប្តាហ៍ក្រោយ លុះត្រាតែទីក្រុងតេអេរ៉ង់ យល់ព្រមចរចា។ លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “សប្តាហ៍ក្រោយ វាពិតជាអាក្រក់សម្រាប់ពួកគេ ពីព្រោះសប្តាហ៍ក្រោយនឹង មកដល់រោងចក្រថាមពល ហើយសប្តាហ៍ក្រោយនឹងមកដល់ស្ពាន យើងនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់ពួកគេ។ យើងនឹងវាយកម្ទេចស្ពានទាំងអស់របស់ពួកគេ លុះត្រាតែពួកគេមកចរចា”។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា យោធាអ៊ីរ៉ង់ ត្រូវបាន “បន្ទាបបន្ថោកដល់កម្រិតទាបបំផុត” បន្ទាប់ពីការវាយប្រហារម្តងហើយម្តងទៀត របស់សហរដ្ឋអាមេរិក ហើយការវាយប្រហារនឹងបន្ត “រហូតដល់ខ្ញុំនិយាយថា វាគ្រប់គ្រាន់ហើយ”។ ទន្ទឹមនឹងនេះ លោក ត្រាំ បានប្រាប់ Fox News ថា តំណាងរបស់លោកបានទាក់ទងជាមួយមន្ត្រីអ៊ីរ៉ង់ថ្មីៗនេះ។ នៅពេលសួរថា … Continue reading Breaking News៖​ សហរដ្ឋអាមេរិក  បេីកការវាយប្រហារទីក្រុង​ Bushehr របស់អ៊ីរ៉ង់ម្តងទៀត ដែលជាទីតាំងរោងចក្រ ថាមពលនុយក្លេអ៊ែរ