សហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ជាយប់ទី៩ ជាប់ៗគ្នា ខណៈរដ្ឋឈូងសមុទ្រ ប្រឈមមុខនឹងការសងសឹក
វ៉ាស៊ីនតោន៖ យោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក កងកម្លាំងអាមេរិក បានបើកការវាយប្រហាររលកថ្មីប្រឆាំងនឹងអ៊ីរ៉ង់ នៅល្ងាចថ្ងៃអាទិត្យ សម្រាប់យប់ទី៩ ជាប់ៗគ្នា។ ការវាយប្រហារចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៧ យប់ នៅថ្ងៃអាទិត្យ។ បញ្ជាការកណ្ដាលអាមេរិកបានឲ្យដឹងថា “ការវាយប្រហារនឹងបន្តធ្វើឱ្យខូចសមត្ថភាពយោធាអ៊ីរ៉ង់ដែលប្រើដើម្បីវាយប្រហារនាវាពាណិជ្ជកម្ម និងនាវិកស៊ីវិលដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស”។ គិតត្រឹមថ្ងៃអាទិត្យ យោធាអាមេរិក បានបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៦គ្រឿង និងបានបិទនាវាមួយទៀត ដើម្បីធានាបាននូវការអនុលោម ខណៈដែលសហរដ្ឋអាមេរិក បន្តអនុវត្តការបិទផ្លូវកងទ័ពជើងទឹកអ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីលរលកថ្មីពីខេត្ត Lorestan ភាគខាងលិចរបស់អ៊ីរ៉ង់ ឆ្ពោះទៅ “គោលដៅសត្រូវ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍នៅថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍នៅថ្ងៃចន្ទថា ការផ្ទុះជាច្រើនត្រូវបានឮនៅភាគខាងត្បូងនៃខេត្ដ Hormozgan និង Bushehr របស់អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed