អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង

គែរ៖ ប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហារថ្មីៗរបស់អ៊ីរ៉ង់នៅថ្ងៃអាទិត្យ ខណៈដែលអរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរីករាលដាលដល់ប្រទេសជិតខាង ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា។ ប្រព័ន្ធការពារដែនអាកាសរបស់ហ្ស៊កដានី បានស្ទាក់ចាប់មីស៊ីលចំនួន ៣គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទឹកដីហ្ស៊កដានី ខណៈដែលមីស៊ីលទី៤ បានធ្លាក់នៅតំបន់ដាច់ស្រយាលមួយនៅភាគខាងត្បូងហ្ស៊កដានី ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬខូចខាតសម្ភារៈនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋ Jordan Radio and Television Corporation នៅលើបណ្ដាញសង្គម X។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មីស៊ីលទាំងនោះត្រូវបានតម្រង់គោលដៅទៅលើយន្តហោះយោធាអាមេរិក ដែលឈរជើងនៅទីក្រុងឆ្នេរសមុទ្រអាកាបាភាគខាងត្បូងហ្ស៊កដានី ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងអ៊ីឡាត របស់អ៊ីស្រាអែល។ បន្ទាប់ពីហេតុការណ៍នេះ ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែលលេខ ១៣ បានរាយការណ៍ថា យោធាអាមេរិក បានជម្លៀសយន្តហោះដែលកំពុងចាក់ប្រេងចេញពីអាកាសយានដ្ឋានរ៉ាម៉ុន នៅភាគខាងត្បូងអ៊ីស្រាអែល ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងអ៊ីឡាត បន្ទាប់ពីការបាញ់មីស៊ីលឆ្ពោះទៅកាន់ហ្ស៊កដានី។ ទូរទស្សន៍ Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានឲ្យដឹងថា ជើងហោះហើរអ្នកដំណើរពាណិជ្ជកម្មនៅអាកាសយានដ្ឋានត្រូវបានពន្យារពេលបន្ទាប់ពីហេតុការណ៍នេះ។ នៅព្រឹកថ្ងៃដដែលនោះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងអាម៉ាន់ បានចេញសេចក្តីជូនដំណឹងសន្តិសុខមួយ ដោយថា អាកាសយានដ្ឋាន និងកំពង់ផែអាកាបា ត្រូវបានជម្លៀសចេញ … Continue reading អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង