លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់

បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។ ក្នុងនោះមានបុគ្គលិកយោធាពីររូបត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិតនៅពេលដែលអ៊ីរ៉ង់បានវាយប្រហារលើបុគ្គលិកយោធាអាមេរិកក្នុងប្រទេសហ្សកដានី។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង»។ លោកបានបន្តថា៖ «បទបញ្ជានេះត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភីត ហេហ្សសេត (Pete Hegseth) និងប្រធានអគ្គសេនាធិការចម្រុះ លោក ដានីញ៉ែល ឃែន (Daniel Caine) រួចរាល់ហើយ»។ កាលពីខែមីនា ទាហានអាមេរិកចំនួន ៦ រូបត្រូវបានសម្លាប់ នៅពេលដែលដ្រូនរបស់អ៊ីរ៉ង់បានហោះបុកចូលមូលដ្ឋានយោធាអាមេរិកមួយកន្លែងនៅក្នុងកំពង់ផែ ស៊ូអៃបា (Port Shuaiba) ប្រទេសគុយវ៉ែត។ មកទល់ពេលនេះ មានទាហានអាមេរិកប្រមាណ ៤៣០ … Continue reading លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់