រដ្ឋមន្ត្រីការពារជាតិ អាមេរិក អះអាងថា រដ្ឋាភិបាល ចំណាយ លើសង្គ្រាមអ៊ីរ៉ង់ អស់ជាង៣៧ពាន់លានដុល្លារ និងកំពុងបន្តស្វែងរកកញ្ចប់ ចំណាយបន្ថែម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកPete Hegseth បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ាន់ប្រមាណ ចុងក្រោយរបស់មន្ទីរបញ្ចកោណរកឃើញថាអាមេរិក បានចំណាយទៅលើសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ ចំនួន៣៧,៥ ពាន់លានដុល្លារអាមេរិក រួចមកហើយ។ លោកHegseth បានផ្តល់សក្ខីកម្មក្នុងអំឡុង ពេលសវនាការថវិកាព្រឹទ្ធសភា។លោក Hegseth បាន​អះអាង​ថា​៖​បើ​គ្មាន​មូលនិធិ​ទាំងនេះ​ទេ យើង​ប្រឈម​នឹង​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​។ ការកត់សម្គាល់របស់គាត់បានកើតឡើង នៅពេលដែលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋបានស្វែងរកការយល់ព្រមពីសភាសម្រាប់កញ្ចប់ថវិកាការពារជាតិចំនួន១,៥ទ្រីលានដុល្លារទៀតដែលបានស្នើឡើងរបស់ប្រធានាធិបតីអាមេរិកDonald Trump ។ កាលពីខែមិថុនា ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន លោក Russell Vought បានប្រាប់សមាជិកសភាថា សង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យអ្នកបង់ពន្ធអាមេរិក ប្រហែល៣០ពាន់លានដុល្លាររួចមកហើយ។ លោកHegseth ក៏ត្រូវបានសង្កត់លើរបាយការណ៍ ដែលថាមន្ទីរបញ្ចកោណបានពន្យារពេលបង្ហាញពីការរងរបួសយោធារបស់សហរដ្ឋអាមេរិកពីការប្រយុទ្ធគ្នានាពេលថ្មីៗនេះជាមួយអ៊ីរ៉ង់។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងថា ទាហានអាមេរិកជិត១០០នាក់ បានរងរបួសចាប់ តាំងពីថ្ងៃទី៧ខែកក្កដា៕ ប្រែសម្រួលស៊ុនលី