បរទេស៖ ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងចំនួនប្រាំគ្រឿង បានប្តូរទិសដៅធ្វើដំណើរនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃពុធ ដោយក្នុងនោះមាននាវាពីគ្រឿងបានបញ្ជាក់ពីគោលដៅថ្មីរបស់ពួកគេឆ្ពោះទៅកាន់ព្រែកជីកស៊ូអេ (Suez Canal) បន្ទាប់ពីក្រុមហ៊ូធី (Houthi) របស់យេម៉ែន បានព្រមានដល់ នាវាទាំងឡាយឱ្យជៀស វាងការធ្វើដំណើរទៅកាន់ កំពង់ផែ របស់អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីដែលមាននិន្នាការទៅរកអ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទបានប្រកាសបិទខ្ទប់ផ្លូវទឹកប្រឆាំង នឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះបានបើកការប្រឈមុខថ្មីមួយ ដែលអាចកើតមានប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ព្រមទាំងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រ។ ក្រុមហ៊ុនកាត់ចែងនាវា Clarksons បានលើកឡើង នៅក្នុងកំណត់សម្គាល់មួយថា៖ «ការគំរាមកំហែងនៃសកម្មភាព អរិភាពរបស់ក្រុមហ៊ូធីប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត… បានចាប់ផ្តើមជះឥទ្ធិពលជារួមដល់សកម្មភាពរបស់នាវាដឹកប្រេង»។ «មានរបាយការណ៍មកថា នាវាដឹកប្រេងមួយចំនួន ដែលបានផ្ទុកប្រេងនៅកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីត ក្នុងសមុទ្រក្រហម បានប្តូរទិសដៅឆ្ពោះទៅកាន់ព្រែកជីកស៊ូអេ ជំនួសឱ្យការបើកចុះទៅទិសខាងត្បូងឆ្ពោះទៅច្រកសមុទ្រ Bab el-Mandeb ខណៈនាវាផ្សេងទៀតកំពុងរក្សាទីតាំងរបស់ខ្លួនដើម្បីរង់ចាំការណែនាំបន្ថែម»។កងកម្លាំងជើងទឹក Aspides របស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបញ្ជាក់ នៅក្នុងសេចក្តីណែនាំមួយ ដែលទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឃើញថា នាវាទាំងឡាយណាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក … Continue reading ទិន្នន័យបង្ហាញថា នាវាដឹកប្រេងកាន់តែច្រើនបានប្តូរទិសដៅ នៅក្នុងសមុទ្រក្រហម បន្ទាប់ពីមានការគំរាមកំហែងពីក្រុមហ៊ូធី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed