ចិន​អះអាងថា ប្រទេសដែលមិនមែនជាភាគី នៃជម្លោះសមុទ្រចិនខាងត្បូង គ្មានសិទ្ធិជ្រៀតជ្រែកនោះទេ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំមួយថា ប្រទេសពាក់ព័ន្ធមិនមែនជាភាគី នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេនោះ​ គ្មានជំហរជ្រៀតជ្រែកក្នុងបញ្ហា សមុទ្ររវាងប្រទេស ពាក់ព័ន្ធនោះទេ។ លោកបានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់ថ្មីៗ របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ទាក់ទងនឹងបញ្ហា សមុទ្រចិនខាងត្បូង។ លោកបានលេីកឡេីងថា ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួន យ៉ាងច្បាស់អំពីការវាយប្រហារដោយចេតនា របស់បុគ្គលិកហ្វីលីពីនទៅ លើបុគ្គលិកអនុវត្តច្បាប់ចិន។ ប្រទេសពាក់ព័ន្ធបានមើល រំលងការពិតនៃសកម្មភាពរំលោភបំពាន និងការញុះញង់របស់ហ្វីលីពីន បានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានប្រឆាំងនឹង ប្រទេសចិន និងបានរំលឹកឡើងវិញនូវ “សេចក្តីសម្រេចរបស់អាជ្ញា កណ្តាលសមុទ្រចិនខាងត្បូង” ដែលជារឿងខុសច្បាប់ ទុកជាមោឃៈ និងគ្មានសុពលភាព។ លោកបានបន្ដថា ប្រទេសចិន​ ប្រឆាំងយ៉ាងដាច់អហង្ការ​ ចំពោះសកម្មភាពបែបនេះ។ លោកបន្ថែមថា ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពនៅសមុទ្រចិនខាងត្បូង ជាទូទៅមានស្ថិរភាព ដោយបន្ថែមថា មូលហេតុចម្បងនៃភាពតានតឹង នៅសមុទ្រគឺស្ថិតនៅលើសកម្មភាពរំលោភបំពានដោយចេតនា និងការញុះញង់របស់ប្រទេសហ្វីលីពីន។ លោកបានកត់សម្គាល់ថា “ប្រទេសពាក់ព័ន្ធមិនមែនជាភាគីនៅក្នុងសមុទ្រចិនខាងត្បូងទេ ហើយមិនស្ថិតក្នុងជំហរ​ ដើម្បីជ្រៀតជ្រែកក្នុងបញ្ហាសមុទ្ររវាងប្រទេសពាក់ព័ន្ធនោះដែរ”៕ប្រែសម្រួល​ … Continue reading ចិន​អះអាងថា ប្រទេសដែលមិនមែនជាភាគី នៃជម្លោះសមុទ្រចិនខាងត្បូង គ្មានសិទ្ធិជ្រៀតជ្រែកនោះទេ