វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការខូចខាតនាពេលអនាគតណាមួយចំពោះកប៉ាល់ ទំនិញ ឬទ្រព្យសម្បត្តិពាក់ព័ន្ធនឹងត្រូវបង់ដោយប្រើប្រាស់មូលនិធិអ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “សូមអនុញ្ញាតឱ្យសេចក្តីថ្លែងការណ៍នេះតំណាងឱ្យ រហូតដល់មានការជូនដំណឹងបន្ថែមថា ចាប់ពីចំណុចនេះតទៅ ការខូចខាតណាមួយ និងទាំងអស់ដែលបានធ្វើចំពោះកប៉ាល់ ទំនិញ ឬអ្វីដែលទាក់ទងនឹងវា នឹងត្រូវបង់ដោយប្រាក់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកមាននៅក្នុងកម្មសិទ្ធិ និងការគ្រប់គ្រងរបស់ខ្លួន”។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា “ការខូចខាតទាំងនេះអាចមានចំនួនច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះគឺជារឿងយុត្តិធម៌ និងសមធម៌ដែលត្រូវធ្វើ”។ យ៉ាងណាមិញលោកប្រធានាធិបតីមិនបានបញ្ជាក់ថា តើឧប្បត្តិហេតុប្រភេទណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ករណីប្រើប្រាស់ ទ្រព្យសម្បត្តិអ៊ីរ៉ង់នោះទេ ។ ការកត់សម្គាល់នេះបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក បន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed