បរទេស៖ ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តចំនួន ៥៦៥.៦៩១ គ្រឿង នៅក្នុងសហរដ្ឋអាមេរិកមកវិញ ដោយសារតែបញ្ហាប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្នែកម៉ាស៊ីនអាចនឹងរងការខូចខាត និងបង្កឱ្យមានឆ្លងចរន្តអគ្គិសនី (ទុស្សេ)។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា ការប្រមូលមកវិញនេះ គឺប៉ះពាល់ដល់រថយន្តម៉ូដែល Bronco និង Bronco Raptor មួយចំនួន ផលិតក្នុងឆ្នាំ ២០២១ ដល់ ២០២៦។ និយតករសុវត្ថិភាពរថយន្ត បានឱ្យដឹងថា ការឆ្លងចរន្តអគ្គិសនីនៅក្នុងផ្នែកម៉ាស៊ីន អាចបង្កើតជាកម្ដៅ ឬផ្កាភ្លើង ដែលបង្កើនហានិភ័យនៃគ្រោះអគ្គិភ័យ។ ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) បានឱ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ខាងតំណាងចែកចាយ (dealers) នឹងដំឡើងស្រោមការពារបន្ថែមទៅលើប្រព័ន្ធខ្សែភ្លើង ដោយមិនគិតថ្លៃនោះទេ ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed