បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានថ្លែងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ នៅជិតទីក្រុងគូម៉ាម៉ូតូ (Kumamoto) ភាគខាងត្បូងប្រទេសជប៉ុន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកយ៉ាងប្រញាប់ប្រញាល់ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលជាប់ក្រោមគំនរបាក់បែក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា លោកស្រី តាកាអ៊ីឈិ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកស្រី ក្នុងទីក្រុងតូក្យូ មួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីបានកើតឡើងថា «រហូតមកដល់ពេលនេះ នៅតែមានមនុស្សកំពុង រង់ចាំការជួយសង្គ្រោះ ហើយនេះជាការប្រជែងពេលវេលាយ៉ាងខ្លាំង។ យើងនឹងកៀរគរធនធាន ដែលមានទាំងអស់នៅលើទីតាំងផ្ទាល់ ដើម្បីសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន» ដោយលោកស្រីបានដំឡើង តួលេខអ្នកស្លាប់ពី ៣ នាក់ដែលបានរាយការណ៍មុននេះ។ គ្រោះរញ្ជួយដីនេះបានធ្វើឱ្យដាច់ចរន្តអគ្គិសនី ដល់ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នង និងធ្វើឱ្យខូចខាតផ្លូវថ្នល់នៅទូទាំងតំបន់។ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ៨ នាក់ចេញពីគំនរបាក់បែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មដែលបានបាក់រលំមួយផ្នែក កាលពីព្រឹកព្រលឹមថ្ងៃពុធ។ ស្ត្រីពីរនាក់ក្នុងវ័យ ២០ ឆ្នាំបានស្លាប់ បន្ទាប់ពីការផ្ទុះមួយដែលមិនទាន់ដឹងប្រភពច្បាស់លាស់ បានវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ប្រហែលមួយម៉ោងក្រោយពេលកើតមានគ្រោះរញ្ជួយដី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតលើការផ្ទុះ … Continue reading ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ១៣ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះ ប្រញាប់ប្រញាល់ទាញ យកជនរងគ្រោះចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានបាក់រលំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed