វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅសេតវិមានកាលពីថ្ងៃអង្គារ ក្នុងកិច្ចពិភាក្សាផ្ទាល់លើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសេតវិមានបានពិពណ៌នាកិច្ចប្រជុំនេះថា “វិជ្ជមាន និងមានផលិតភាព”។ កិច្ចប្រជុំបិទទ្វារនេះមានរយៈពេលជិត ៩០នាទី ហើយផ្តោតសំខាន់លើអ៊ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល ទាំងពីរបន្ទាប់ពីការចរចា។ “កិច្ចប្រជុំទាំងពីរមានភាពវិជ្ជមាន និងមានផលិតភាព!” លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសំដៅទៅលើកិច្ចប្រជុំបិទទ្វាររបស់លោក ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។ លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីនូវ “ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការធានាថា អ៊ីរ៉ង់មិនដែលមានអាវុធនុយក្លេអ៊ែរ” ក្នុងអំឡុងពេលកិច្ចពិភាក្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យរបស់លោក ណេតន់យ៉ាហ៊ូ។ ទាំងសេតវិមាន និងការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានចេញផ្សាយព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។ មុនកិច្ចប្រជុំនេះ លោក ត្រាំ … Continue reading លោក ដូណាល់ ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ រួមគ្នាប្ដេជ្ញាថា អ៊ីរ៉ង់ នឹងគ្មានថ្ងៃទទួលបាន អាវុធនុយក្លេអ៊ែរនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed