បរទេស៖ សេដ្ឋកិច្ចវៀតណាមបានបង្ហាញ លទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៦ ដោយពាណិជ្ជកម្មនៅតែជាកត្តាជំរុញ កំណើនដ៏សំខាន់។ ចំណូលសរុបនៃការនាំចូល-នាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦៥៩ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨ ភាគរយធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ថា ការនាំចេញបានឈានដល់ ៣២០ ពាន់លានដុល្លារ កើនឡើង ២១,៩ ភាគរយ ខណៈដែលការនាំចូលបានកើនឡើង ៣៤,៥ ភាគរយដល់ ៣៣៩ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីផលិតកម្ម ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មទីផ្សារអន្តរជាតិដ៏រឹងមាំ ក៏ដូចជាតម្រូវការកើនឡើងសម្រាប់គ្រឿងចក្រនាំចូល និងធាតុចូលផលិតកម្ម។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម របស់វៀតណាម លោក ង្វៀន ស៊ីញ ញ៉ុត តាន់ បាននិយាយថា ពាណិជ្ជកម្មសរុបរបស់ប្រទេស វៀតណាម អាចលើសពី ១ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦ ដែលគាំទ្រដោយការប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA)។ គិតត្រឹមខែកក្កដា វិញ្ញាបនបត្រប្រភពដើមជាង ១,២ … Continue reading អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម របស់វៀតណាមថា ប្រសិទ្ធភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជំនាន់ថ្មី ធ្វើឱ្យពាណិជ្ជកម្មសរុប របស់ប្រទេសវៀតណាម អាចលើសពី ១ ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed