បរទេស៖ យោងតាមបុគ្គលិកពេទ្យបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា (Gaza) ពីរថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ជនជាតិប៉ាឡេស៊ីយ៉ាងហោចណាស់ ១៨ នាក់ ទោះបីជាមានសេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីរបកគំហើញមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់តាំងពីឆ្នាំមុនក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស៊ីបានឱ្យដឹងថា ចាប់ពីពេលព្រលឹមមក យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទីក្រុងហ្កាហ្សា (Gaza City) ភាគខាងជើង ទីក្រុងកណ្តាល ដៀលបាឡា (Deir al-Balah) និងតំបន់ភាគខាងត្បូង ខាន់យូនីស (Khan Younis) ដែលបណ្តាលឱ្យមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ការអះអាងរបស់លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមបះបោរហាម៉ាស (Hamas) ប៉ាឡេស៊ី និងក្រុមប្រដាប់អាវុធផ្សេងទៀតបានយល់ព្រមដាក់អាវុធចុះ បានលើកឡើងនូវក្តីសង្ឃឹមនៃចំណុចរបត់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក អ៊ីលី កូហែន (Eli Cohen) ដែលជាសមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី បេនចាម៉ាំង … Continue reading អ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សាសម្លាប់មនុស្ស១៨នាក់ ខណៈរដ្ឋមន្រ្តីអ៊ីស្រាអែលនៅតែអះអាងថា គ្មានការចរចាដើម្បីបញ្ឈប់ការវាយប្រហារនេះឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed