ទិន្នន័យបង្ហាញថា នាវាដឹកប្រេងពីរគ្រឿង ជាមួយប្រេងអារ៉ាប៊ីសាអូឌីត ចាកចេញពីសមុទ្រក្រហម កាលពីចុងសប្តាហ៍

បរទេស៖ នាវាដឹកប្រេងពីរគ្រឿងដែលផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីចុងសប្តាហ៍ ខណៈដែលចរាចរណ៍ នៅច្រកសមុទ្រ Hormuz បានថយចុះបន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហារលើនាវា, នេះបើយោងតាមទិន្នន័យដឹក ជញ្ជូនបានបង្ហាញនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ទិន្នន័យពី Kpler បានបង្ហាញថា ចំនួននាវាដឹកទំនិញដែលបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb បានធ្លាក់ចុះមកត្រឹម ១៨ គ្រឿងនៅថ្ងៃអាទិត្យ ពី ២៧គ្រឿងនៅថ្ងៃសៅរ៍ និង ២៨ គ្រឿងនៅថ្ងៃសុក្រ។ ក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានប្រកាសហាមឃាត់ការជួញដូរទំនិញតាមសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី២០ ខែកក្កដា ដោយបើកការប្រឈមថ្មី មួយប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសង្គ្រាមអ៊ីរ៉ង់ និងពង្រីកការវាយប្រហារលើនាវាដឹកប្រេងដែលផ្ទុកថាមពលសកល និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់ដែនទឹកហួសពីឈូងសមុទ្រ។ យោងតាមទិន្នន័យ បានបង្ហាញថា នាវាដឹកប្រេង Suezmax Lesvos និងនាវាដឹកប្រេងឆៅធំ Desh Vaibhav បានចាកចេញពីសមុទ្រក្រហមជាមួយនឹងឧបករណ៍ បញ្ជូនប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ (AIS) របស់ពួកគេដែលបានបិទ។ នាវា Lesvos ដែលមានទង់ជាតិម៉ាល់តាកំពុងដឹកប្រេងឆៅអារ៉ាប៊ីសាអូឌីតប្រហែល ១ … Continue reading ទិន្នន័យបង្ហាញថា នាវាដឹកប្រេងពីរគ្រឿង ជាមួយប្រេងអារ៉ាប៊ីសាអូឌីត ចាកចេញពីសមុទ្រក្រហម កាលពីចុងសប្តាហ៍