បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaeiថា មិនមានការចរចាណាមួយ ដែលកំពុងដំណើរការរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទេ ហើយក៏មិនមានកិច្ចប្រជុំនាពេលខាងមុខ ដែលបានគ្រោងទុកដែរ ទោះបីជាមានការអះអាងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា លោក Baghaei បានប្រាប់ កាសែត The Wall Street Journal ថា អ្នកចរចាទាំងអស់របស់អ៊ីរ៉ង់នៅតែស្ថិតនៅក្នុងប្រទេស លើកលែងតែរដ្ឋមន្ត្រីការបរទេស Abbas Araghchi ដែលកំពុងទៅទស្សនាកន្លែងសាសនាមួយនៅក្នុងប្រទេសអ៊ីរ៉ាក់។ ម្យ៉ាងវិញទៀត ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចាជាមួយអូម៉ង់ទាក់ទងនឹងអនាគតនៃច្រកសមុទ្រ Hormuz កំពុងបន្ត ហើយទាំងអូម៉ង់ និងអ៊ីរ៉ង់បានកត់សម្គាល់ថា មានវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកសម្របសម្រួលក្នុងការពិភាក្សា បានប្រាប់ WSJ ថា សំណើបច្ចុប្បន្នដែលកំពុងត្រូវបានពិចារណា ពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មី … Continue reading ក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធការចរចា ជាមួយសហរដ្ឋអាមេរិក និងនិយាយថា មិនមានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុកឡើយ ទោះបីជាលោក Trump បានអះអាង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed