បរទេស៖ ខ្មាន់កាំភ្លើងក្នុងការបាញ់ប្រហារ នៅសាលារៀនមួយក្នុងប្រទេសថៃ គឺបានបាញ់សម្លាប់យាយតារបស់ខ្លួននៅផ្ទះរបស់ពួកគេនៅថ្ងៃសុក្រ មុនពេលទៅបាញ់ប្រហារនៅសាលារៀននៅជាយក្រុងបាងកក, នេះបើតាមការឲ្យដឹងរបស់ប៉ូលិស។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា ប៉ូលិសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងបានបាញ់ចំនួន ២៦ គ្រាប់ ចំណែកគ្រាប់កាំភ្លើងចំនួន ៣៤ គ្រាប់ទៀតត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ ខ្មាន់កាំភ្លើងដែលមានអាយុ ១៤ ឆ្នាំបានបាញ់មនុស្សចំនួន ៦ នាក់ និងបាញ់ខ្លួនឯងនៅសាលារៀនបន្ទាប់ពីបាញ់សម្លាប់យាយតារបស់ខ្លួនហើយ។ ប៉ូលិសថៃទើបតែបានកែសម្រួលចំនួនអ្នកស្លាប់ក្នុងការបាញ់ប្រហារនៅសាលារៀនចុះមកត្រឹមម្នាក់ ដោយបានសម្លាប់មនុស្សចំនួន ៦ នាក់ រួមទាំងអ្នកបាញ់ផងដែរ។ ពួកគេបានបន្ថែមថា យ៉ាងហោចណាស់មានមនុស្ស ២៣ នាក់រងរបួស។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed