បរទេស៖ មនុស្សរាប់ម៉ឺននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានបញ្ជាឱ្យជម្លៀសចេញ ហើយជើងហោះហើរជាង ៥០០ ត្រូវបានលុបចោលនៅថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុងដូហ្វីន ដែលធ្វើដំណើរយឺតៗបានខិតជិតតំបន់នេះដោយនឹងនាំមកនូវខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង និងរលកធំៗ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងប្រភេទទី ១ មានល្បឿនខ្យល់អតិបរមា ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងល្បឿនខ្យល់បក់ដល់ ១៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងខិតជិតដល់ខ្សែសង្វាក់កោះរវាងតំបន់គ្យូស៊ូ និងខេត្តអូគីណាវ៉ា។ អាជ្ញាធរបានចេញបញ្ជាឱ្យជម្លៀសប្រជាជនជិត ២៦០.០០០ នាក់នៅក្នុងខេត្តកាហ្គោស៊ីម៉ា និងអូគីណាវ៉ា ខណៈដែលក្រុមហ៊ុន Toyota បានផ្អាកការងារនៅរោងចក្រចំនួន៩នៅថ្ងៃសុក្រ។ អាជ្ញាធរបានព្រមានថា ព្យុះដូហ្វីនត្រូវបានគេរំពឹងថា នឹងរក្សាកម្លាំងរបស់វានៅពេល ដែលវាខិតជិតខេត្តអូគីណាវ៉ា ដែលបង្កើនហានិភ័យ នៃខ្យល់ដែលអាចបំផ្លាញ ឬដួលរលំរចនាសម្ព័ន្ធមួយចំនួន។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះក៏អាចវិវត្តផងដែរ ដែលអាចបង្កឱ្យមានទឹកជំនន់។ ព្យុះធំមួយក៏បានហ៊ុំព័ទ្ធ ភាគច្រើននៅភាគខាងត្បូងបំផុតនៃកោះ Kyushu ជាមួយនឹងខ្យល់បក់ខ្លាំង រួមទាំងខេត្ត Kumamoto ដែលនៅតែរងផលប៉ះពាល់ពីការរញ្ជួយដីកម្រិត 7.1 រ៉ិចទ័រកាលពីសប្តាហ៍មុន។ប្រែសម្រួលៈ ណៃ … Continue reading ជប៉ុនបញ្ជាឱ្យជម្លៀស ប្រជាជនជាង២០ម៉ឺននាក់ចេញ ក្នុងពេលព្យុះទីហ្វុងដូហ្វីនខិតជិតមកដល់ និងលុបចោលជើងហោះហើរចំនួន ៥០០
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed