លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដាក់ពន្ធ ១៥% លើការនាំចូល polysilicon
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់តម្លៃនាំចូលអប្បបរមា និងពន្ធ ១៥ភាគរយលើផលិតផលដែលផលិតពី polysilicon ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់បន្ទះសូឡា និងឧបករណ៍អេឡិចត្រូនិក។ យោងតាមសេចក្តីប្រកាសរបស់សេតវិមាន តម្លៃនាំចូលអប្បបរមានឹងត្រូវបានកំណត់នៅ ២១ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម សម្រាប់ polysilicon និង ១០០ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់បន្ទះ polysilicon និងបន្ទះ wafers។ វិធានការពាណិជ្ជកម្មថ្មីត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី៤ ខែធ្នូ។ លោក ត្រាំ ក៏បានដឹកនាំក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យបង្កើតកម្មវិធីមួយដើម្បីលើកទឹកចិត្តការវិនិយោគលើការផលិតក្នុងស្រុកនៃ polysilicon ឆៅ និងផលិតផលបន្ទាប់បន្សំដែលពាក់ព័ន្ធ។ យោងតាមសន្លឹកព័ត៌មាន របស់សេតវិមាន វិធានការទាំងនេះ មានគោលបំណងបង្កើត «ទីលានលេងស្មើភាពគ្នា សម្រាប់អ្នកផលិតទំនិញ យុទ្ធសាស្ត្រទាំងនេះរបស់អាមេរិក» ដោយលើកទឹកចិត្តដល់ «ការពង្រីកឧស្សាហកម្មទាំងនេះ» និងការពារ «សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងមូលដ្ឋានឧស្សាហកម្មការពារជាតិ និងជាប់នឹងវិស័យការពារជាតិ»។ យោងតាមសន្លឹកព័ត៌មាន ចំណែកនៃសមត្ថភាពផលិតប៉ូលីស៊ីលីកុនសកល របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះពី ៥០ ភាគរយក្នុងឆ្នាំ ២០០៥ មកតិចជាង ២ ភាគរយក្នុងឆ្នាំ ២០២៤ ៕ប្រែសម្រួល … Continue reading លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដាក់ពន្ធ ១៥% លើការនាំចូល polysilicon
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed