កូរ៉េខាងត្បូង បើកការបាញ់ព្រមាន បន្ទាប់ពីយោធាកូរ៉េខាងជើង ព្យាយាមដើរកាត់បន្ទាត់ព្រំដែន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភព រដ្ឋាភិបាលកូរ៉េខាងត្បូង មួយថា យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានជាច្រើននាក់របស់កូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា (MDL) កាលពីដើមសប្តាហ៍នេះ។ របាយការណ៍បាននិយាយថា ឧបទ្ទវហេតុនេះ ជាលើកដំបូងក្នុងឆ្នាំនេះ ដែលយោធាកូរ៉េខាងត្បូងបានបាញ់ ព្រមានជាការឆ្លើយតបទៅនឹងការឆ្លង កាត់យោធាកូរ៉េខាងជើងនៃ MDL ។ កាលពីដើមសប្តាហ៍នេះ ទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងកាត់ MDL នៅភាគខាងកើតនៃឧបទ្វីបកូរ៉េ ហើយកងទ័ពកូរ៉េខាងត្បូងបានបាញ់ព្រមានដោយអនុលោមតាមនីតិវិធីប្រតិបត្តិការ។ ទាហានកូរ៉េខាងជើងជាបន្តបន្ទាប់បានដកខ្លួនទៅកាន់ផ្នែកខាងជើងនៃ MDL ហើយមិនមានសកម្មភាពមិនធម្មតាណាមួយត្រូវបានរាយការណ៍ទេ។ បន្ទាប់ពីការប្រកាសរបស់កូរ៉េខាងជើងនៅចុងឆ្នាំ២០២៣ថាទំនាក់ទំនងអន្តរកូរ៉េបានក្លាយជាទំនាក់ទំនងរវាង រដ្ឋទាំងពីរមានអរិភាពគ្នាទៅវិញទៅមកកងទ័ពកូរ៉េខាងជើងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២៤ និង២០២៥ ដើម្បីបង្កើនតំបន់ព្រំដែនជុំវិញ MDL ។ នៅក្រោមច្បាប់នៃការចូលរួម របស់យោធាកូរ៉េខាងត្បូង កងទ័ពដំបូងបានចេញការផ្សាយព្រមាន នៅពេលទាហានកូរ៉េខាងជើង បង្ហាញសញ្ញានៃការខិតជិតឬប៉ុនប៉ងឆ្លងកាត់ MDL ។ របាយការណ៍បានបន្ថែមថា នៅពេលដែល MDL ត្រូវបានឆ្លងកាត់ ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន និងចាត់វិធានការដើម្បីរុញទាហានកូរ៉េខាងជើង ត្រឡប់មកវិញ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed