ការនាំចេញអាហារសមុទ្រ របស់វៀតណាមអាចឡើងដល់ ១២ ពាន់លានដុល្លារ ទោះបីជាកំពុងជួបប្រទះ នឹងឧបសគ្គ

បរទេស៖ ការនាំចេញអាហារសមុទ្រ ត្រូវបានគេរំពឹងថានឹងឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ ប៉ុន្តែយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ឧស្សាហកម្មនេះនឹងត្រូវប្រឈមមុខ នឹងបញ្ហាប្រឈមធំៗចំនួនបួនគឺ ពន្ធគយខ្ពស់ តម្រូវការតាមដានកាន់តែតឹងរ៉ឹង ការកើនឡើងនៃថ្លៃដើមធាតុចូល និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅក្នុងទីផ្សារសំខាន់ៗ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយថា ការនាំចេញអាហារសមុទ្រ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះបានកើនឡើង ១១.៥ ភាគរយធៀបនឹងឆ្នាំមុន ដែលមានចំនួន ៦.៧៨ ពាន់លានដុល្លារ។ ដោយធ្វើអត្ថាធិប្បាយលើការរំពឹងទុក សម្រាប់រយៈពេលប្រាំខែចុងក្រោយ លោកស្រី Lê Hằng អគ្គលេខាធិការរងនៃ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយថា ទស្សនវិស័យនឹងពឹងផ្អែកកាន់តែខ្លាំងឡើងលើការវិវត្តនៅក្នុងទីផ្សារសំខាន់ៗ និងផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្ម។ លោកស្រីបានរាយបញ្ជីបញ្ហាប្រឈមដែលឧស្សាហកម្មនេះកំពុងប្រឈមមុខ។ ទីមួយគឺការដាក់ពន្ធគយបន្ថែមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ លើសេដ្ឋកិច្ចចំនួន ៦០ រួមទាំងវៀតណាមផងដែរ។ ទំនិញវៀតណាមដែលចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកត្រូវបានទទួលរងនូវពន្ធគយបន្ថែម ១២.៥ ភាគរយចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដាឆ្នាំនេះ។ ផលិតផលអាហារសមុទ្រដែលរងផលប៉ះពាល់រួមមាន … Continue reading ការនាំចេញអាហារសមុទ្រ របស់វៀតណាមអាចឡើងដល់ ១២ ពាន់លានដុល្លារ ទោះបីជាកំពុងជួបប្រទះ នឹងឧបសគ្គ