អ៊ីរ៉ង់គំរាមវាយប្រហារថ្មី ខណៈអាមេរិក ច្រានចោលការពង្រីក កិច្ចព្រមព្រៀងឈប់បាញ់
បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងផ្លាស់ប្តូរឥរិយាបថយោធា «វាយលុកទាំងស្រុង» ដោយសារតែកិច្ចខិតខំប្រឹងប្រែង ដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍បានជាប់គាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការពង្រីកកិច្ចព្រមព្រៀង ឈប់បាញ់បណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា វឌ្ឍនភាពខាងក្រៅឆ្ពោះទៅរកការចរចាសន្តិភាព និងការបន្តចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាយុទ្ធសាស្ត្រគឺបានជាប់គាំង ដោយគំរាមកំហែងពង្រីកជម្លោះដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ មន្ត្រីអ៊ីរ៉ង់រូបនេះបាននិយាយថា «អង្គភាពអ៊ីរ៉ង់ត្រូវតែត្រៀមខ្លួនដើម្បីបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រ Hormuz និងតំបន់ទូលំទូលាយ ដោយសារអ៊ីរ៉ង់ នឹងត្រៀមខ្លួនធ្វើការសម្រេចចិត្ត និងចាត់វិធានការលើការសម្រេចចិត្តដ៏លំបាក» ដោយបន្ថែមថា ទីក្រុងតេហេរ៉ង់ នឹងធ្វើការវាយប្រហារយោធា «ទាន់ពេលវេលា និងច្បាស់លាស់» ដើម្បីបំបែកការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ប្រសិនបើការទូតបរាជ័យ។ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមបានផ្តល់ឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិករហូតដល់ថ្ងៃចន្ទ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ ដោយបានចុះហត្ថលេខា នៅថ្ងៃទី ១៧ ខែមិថុនា អនុស្សរណៈនេះបានកំណត់រយៈពេល ៦០ ថ្ងៃ សម្រាប់កិច្ចព្រមព្រៀង កាន់តែទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed