អ៊ីរ៉ង់ រៀបចំផែនការធ្វើឃាតកូនប្រុសរបស់លោក ណេតាន់យ៉ាហ៊ូ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 14 ថា អ៊ីរ៉ង់ បានប៉ុនប៉ងសម្លាប់កូនប្រុសរបស់លោក។ លោកមិនបានបង្ហាញថា កូនប្រុសពីរនាក់របស់លោកម្នាក់ណា ដែលពាក់ព័ន្ធ ឬពេលណាដែលការប៉ុនប៉ងធ្វើឃាតនោះបានកើតឡើងនោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីត្រូវបានសួរអំពីការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ប្រធានទីភ្នាក់ងារសន្តិសុខក្នុងស្រុក Shin Bet លោក David Zini ដែលមិនផ្តល់សន្តិសុខសម្រាប់ពេលនេះដល់អតីតមេបញ្ជាការកងទ័ព លោក Gadi Eisenkot ដែលការស្ទង់មតិភាគច្រើនព្យាករណ៍ថា នឹងបង្កបញ្ហាប្រឈមដ៏ធំមួយដល់លោក ណេតាន់យ៉ាហ៊ូ នៅក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី២៧ ខែតុលា។ គណបក្សប្រឆាំងបានពិពណ៌នាអំពីការសម្រេចចិត្តនេះថា ជាការលើកទឹកចិត្តខាងនយោបាយ។ ភាពចម្រូងចម្រាសនេះកើតឡើងជាពិសេសបន្ទាប់ពីគណៈកម្មាធិការរដ្ឋមន្ត្រីសម្រាប់កិច្ចការ Shin Bet បានសម្រេចចិត្តកាលពីខែមុនថា កូនប្រុសរបស់លោក ណេាន់យ៉ាហ៊ូ គឺលោក Yair និងលោក Avner នឹងទទួលបានសន្តិសុខរយៈពេល ៥ឆ្នាំ។ លោក ណេតាន់យ៉ាហ៊ូ បានជជែកវែកញែកនៅក្នុងបទសម្ភាសន៍ថា សន្តិសុខសម្រាប់កូនប្រុសរបស់លោក មិនមែនជារបស់ប្រណីតនោះទេ ហើយថា បើគ្មានវាទេ អ៊ីរ៉ង់នឹង … Continue reading អ៊ីរ៉ង់ រៀបចំផែនការធ្វើឃាតកូនប្រុសរបស់លោក ណេតាន់យ៉ាហ៊ូ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed