ទ្រព្យសកម្មគ្រីបតូ ត្រូវបានបន្ថែមទៅក្នុងច្បាប់ប្រឆាំង ការលាងលុយកខ្វក់ នៅក្នុងប្រទេសវៀតណាម
បរទេស៖ កាលពីថ្ងៃទី២៤ ខែសីហា រដ្ឋសភាវៀតណាម បានអនុម័តវិសោធនកម្មច្បាប់ចំនួនបី ដែលគ្រប់គ្រងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយបន្ថែមបទប្បញ្ញត្តិស្តីពីសូចនាករគួរឱ្យសង្ស័យទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ ដើម្បីផ្តល់មូលដ្ឋានច្បាប់សម្រាប់កំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យនៃការលាងលុយកខ្វក់នៅក្នុងវិស័យនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញលើកដំបូងរបស់រដ្ឋសភា សមាជិកសភាចំនួន 94.6 ភាគរយបានបោះឆ្នោតគាំទ្រវិសោធនកម្មច្បាប់ស្តីពីធនាគាររដ្ឋវៀតណាម ច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់ និងច្បាប់ស្តីពីស្ថាប័នឥណទាន។ ក្រោមវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការលាងលុយកខ្វក់ ដែលគ្របដណ្តប់លើការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យក្រោមមាត្រា 26, អង្គភាពរាយការណ៍ត្រូវតែរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យទៅធនាគាររដ្ឋវៀតណាម នៅពេលដែលមានហេតុផលសមហេតុផលដើម្បីសង្ស័យថា ទ្រព្យសកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការគឺជាប្រាក់ចំណូលពីឧក្រិដ្ឋកម្ម។ ដោយផ្អែកលើតម្រូវការប្រឆាំង ការលាងលុយកខ្វក់ក្នុងរយៈពេលនីមួយៗ ធនាគាររដ្ឋវៀតណាម អាចស្នើឱ្យរដ្ឋាភិបាលបន្ថែម សូចនាករគួរឱ្យសង្ស័យសម្រាប់ឧស្សាហកម្ម និងវិស័យជាក់លាក់លើសពីអ្វីដែលបានកំណត់រួចហើយនៅក្នុងច្បាប់។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed