បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការកងទ័ពជើងគោកភូមិភាគ៤ បានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលថា បុគ្គលិកសន្តិសុខបានបាញ់ ទៅលើមនុស្សពីលើឧទ្ធម្ភាគចក្រ ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះនៅក្នុងខេត្តព្រំដែន ភាគខាងត្បូងនៃប្រទេសថៃ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ថា លោក អនុទីន បាននិយាយថា ការអះអាងនេះ អាចត្រូវបានស៊ើបអង្កេត តាមបែបវិទ្យាសាស្ត្រតាមរយៈគន្លងគ្រាប់កាំភ្លើង អាវុធ និងភស្តុតាងកោសល្យវិច្ច័យ។ លោកបានកត់សម្គាល់ថា អ្នករងរបួសនៅរស់រានមានជីវិត ហើយអាចផ្តល់សក្ខីកម្ម ដោយបន្ថែមថា ការពិនិត្យសុខភាពឯករាជ្យក៏អាចជួយកំណត់អ្វីដែលបានកើតឡើងផងដែរ។ លោក អនុទីន បាននិយាយទៀតថា លោកនឹងស្នើសុំឱ្យមេបញ្ជាការកងទ័ពជើងគោកភូមិភាគ៤ ធានាថា បញ្ហានេះត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ ប៉ុន្តែបានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយសម្រាប់មេបញ្ជាការក្នុងការលាក់បាំងអ្វីពីសាធារណជននោះទេ។ ចំណែកបញ្ជាការដ្ឋានប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង (ISOC) និយាយថា មេបញ្ជាការកងទ័ពជើងគោកភូមិភាគ៤ គ្រាន់តែលើកឡើងពីលទ្ធភាព ដែលការវាយប្រហារថ្មីៗនេះទៅលើការិយាល័យរដ្ឋបាលមូលដ្ឋាន នៅតំបន់ភាគខាងត្បូង ជ្រៅអាចមានទំនាក់ទំនងនយោបាយ ជាជាងការអះអាងច្បាស់លាស់។
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed