អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ រួមទាំងលាក់បាំងមាសដុំ និងប្រាក់

បរទេស៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ត្រូវបានចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ពីបទមិនបានប្រកាសទ្រព្យសម្បត្តិ និងជាអតីតនាយករដ្ឋមន្ត្រីទីបីហើយ ដែលត្រូវបានចោទប្រកាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីបទចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា លោក Ismail Sabri ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីអស់រយៈពេលជាង ១៥ ខែចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ក្នុងអំឡុងពេលនៃការចលាចលនយោបាយ ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិដែលមានរូបិយប័ណ្ណក្នុងស្រុក និងបរទេស ក៏ដូចជាមាសដុំ និងប្រាក់ផងដែរ។ មេធាវីការពារក្តីរបស់លោក Ismail Sabri គឺលោក Amer Hamzah Arshad បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការចោទប្រកាន់នេះគឺជាការខកខានមិនបានអនុវត្តតាមការជូនដំណឹងដើម្បីប្រកាសទ្រព្យសម្បត្តិមួយចំនួន។ លោកបានមានប្រសាសន៍ថា “យើងនឹងសិក្សាពីការចោទប្រកាន់នេះ ហើយដូចដែលយើងបានជូនដំណឹងដល់តុលាការ យើងកំពុងលើកឡើងពីការព្រួយបារម្ភមួយចំនួនអំពីភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការចោទប្រកាន់ ប៉ុន្តែយើងនឹងមិននិយាយលម្អិតនៅទីនេះទេ”។ លោក Ismail Sabri បានឆ្លើយការពារខ្លួនថា លោកមិនមានទោសនៅតុលាការជាន់ទាបមួយក្នុងទីក្រុង Kuala Lumpur កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយមានប្រាក់ធានាចំនួន ៣សែន រីងហ្គីត … Continue reading អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ រួមទាំងលាក់បាំងមាសដុំ និងប្រាក់