វិមានក្រមឡាំង ធ្វើការពន្យល់អំពីមូលហេតុ ដែលប្រធានភ្នាក់ងារចារកម្មអាមេរិក CIA បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការធ្វើដំណើរដោយមិនមានការប្រកាសរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់កំពូលរបស់អាមេរិក CIA លោក John Ratcliffe ទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ គឺសម្រាប់ទំនាក់ទំនងរវាងសេវាកម្មសន្តិសុខអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ។ យន្តហោះ C-17A Globemaster III របស់កងទ័ពអាកាសអាមេរិក ដែលកំណត់អត្តសញ្ញាណដោយអ្នកតាមដានជើងហោះហើរ RCH4555 បានហោះហើរពីមូលដ្ឋានទ័ពរួម Andrews ទៅកាន់ Riga កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលបន្តនៅថ្ងៃអង្គារទៅកាន់អាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូ។ ក្រោយមកនៅថ្ងៃនោះ រថយន្តមួយគ្រឿងដែលមានស្លាកលេខការទូតអាមេរិកត្រូវបានគេប្រទះឃើញនៅកណ្តាលទីក្រុងមូស្គូ។កាសែតCBS News បានរាយការណ៍ជាលើកដំបូងថា Ratcliffe នៅទីក្រុងមូស្គូសម្រាប់ការប្រជុំដោយដកស្រង់ប្រភពដែលដឹងពីស្ថានភាព។ វាក៏មិនច្បាស់ដែរថា តើដំណើរទស្សនកិច្ចនេះ ដែលនៅទីបំផុតមានរយៈពេលប្រហែល៨ម៉ោង ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផ្សេងទៀតឬយ៉ាងណានោះទេ។ សំណួរដែលត្រូវបានសួរដោយកាសែតWashington Post កាលពីថ្ងៃពុធអំពីគោលបំណងនៃការធ្វើដំណើររបស់លោក Ratcliffe នោះលោក Peskov បាននិយាយថា វាគឺសម្រាប់ទំនាក់ទំនងរវាងសេវាកម្មសន្តិសុខហើយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ ដោយឡែកលោក Peskov បានប្រាប់ TASS ថា ការទាក់ទងជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir … Continue reading វិមានក្រមឡាំង ធ្វើការពន្យល់អំពីមូលហេតុ ដែលប្រធានភ្នាក់ងារចារកម្មអាមេរិក CIA បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ