លោក ដូណាល់ ត្រាំ អះអាងថា រុស្ស៊ី នឹងមិនការវាយប្រហារ លើប្រទេសសមាជិក អង្គការណាតូ នោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការវាយប្រហាររបស់រុស្ស៊ី លើប្រទេសដែលជាសមាជិកអង្គការណាតូ។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការិយាល័យ Oval ថា “ខ្ញុំបានជួបពិភាក្សាគ្នាយ៉ាងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីននឹងមិនវាយប្រហារទឹកដី ណាតូនោះទេ”។ លោកបានបដិសេធមិននិយាយថាតើលោកបានដឹកនាំនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល លោក John Ratcliffe ឱ្យព្រមានទីក្រុងមូស្គូ កុំឱ្យវាយប្រហារអង្គការណាតូឬអត់នោះទេ។ លោក ត្រាំ បានលេីកឡេីងថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយលើរឿងនោះទេ ប៉ុន្តែពួកគេមិនវាយប្រហារទេ”។ ដំណើរទស្សនកិច្ចរបស់លោក Ratcliffe នៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ មានបំណងព្រមានរុស្ស៊ីកុំឱ្យវាយប្រហាររដ្ឋជាសមាជិកណាតូ នេះបើយោងតាមការចុះផ្សាយរបស់ The Wall Street Journal (WSJ) និង CBS News កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមនុស្សដែលស្គាល់ដំណើរទស្សនកិច្ចនេះ។ ដំណើរទស្សនកិច្ចនេះបានកើតឡើង បន្ទាប់ពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ថ្មី របស់សហរដ្ឋអាមេរិកដែលធ្លាប់បានរាយការណ៍ដោយ WSJ ដែលបានបង្ហាញថាលោកពូទីន អាចព្យាយាមសាកល្បង ការតាំងចិត្តរបស់ណាតូ ជាមួយនឹងការវាយប្រហារ មានកំណត់លើប្រទេសសម្ព័ន្ធមិត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រែសម្រួល ឈូក … Continue reading លោក ដូណាល់ ត្រាំ អះអាងថា រុស្ស៊ី នឹងមិនការវាយប្រហារ លើប្រទេសសមាជិក អង្គការណាតូ នោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed