មនុស្សបាត់បង់ជីវិត នៅនេប៉ាល់ កើនឡើងដល់៣៥៩នាក់ និង៩១០នាក់ទៀតបន្តបាត់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រឹក ថ្ងៃសុក្រនេះបានឲ្យដឹងថា អាជ្ញាធរជាតិគ្រប់គ្រងកាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសនេប៉ាល់បាននិយាយថា សាកសពរហូតដល់៣៥៩នាក់ ត្រូវបានរកឃើញពីតំបន់រងគ្រោះដោយទឹកជំនន់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានមនុស្ស៩១០នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកកំពុងបន្តនៅក្នុងតំបន់រងគ្រោះ ដោយអាជ្ញាធរកំពុងធ្វើការស្វែងរកអ្នកបាត់ខ្លួន និងស្វែងរកសាកសពបន្ថែមទៀត។ ក្រុម​ប្រឹក្សា​ទេសចរណ៍​នេប៉ាល់​បាន​និយាយ​ថា ជន​បរទេស​ចំនួន ៣១ នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​តំបន់​រងគ្រោះ។ ប៉ូលីសនេប៉ាល់​ បានអំពាវនាវដល់គ្រួសារទាំងអស់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ទៅកាន់ប៉ុស្តិ៍ប៉ូលីសដែលនៅជិតបំផុត ហើយបញ្ជូនព័ត៌មានពាក់ព័ន្ធ និងសម្ភារៈរបស់អ្នកបាត់ខ្លួនផង ៕ ប្រែសម្រួល៖ស៊ុនលី