ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា អ៊ីរ៉ង់ មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែនឹងមិនចុះចូលនឹងការធ្វើបាបឡើយ
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែនឹងមិនចុះចូលនឹងការធ្វើបាបនោះដែរ។ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ការិយាល័យរបស់លោក លោក Pezeshkian បានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani នៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់។ លោកបានលេីកឡេីងថា “អ៊ីរ៉ង់មិនបាន មិនធ្វើ និងមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែខ្លួនក៏មិនចុះចូលនឹងការធ្វើបាបដែរ ភាគីផ្សេងទៀតត្រូវតែទទួលស្គាល់សិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ នៅគ្រប់វិស័យ និងក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ”។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនកំពុងស្វែងរកការពង្រីកជម្លោះនោះទេ ដោយកត់សម្គាល់ថា សង្គ្រាមត្រូវបានដាក់ចេញដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយការបន្តរបស់វាបង្កគ្រោះថ្នាក់ដល់អ៊ីរ៉ង់ តំបន់អាស៊ីខាងលិច និងពិភពលោក។ លោកបានបន្ដថា វាជារឿងសមហេតុផលក្នុងការបន្តការអនុវត្តអនុស្សរណៈយោគយល់គ្នាសន្តិភាព (MoU) ដែលបានចុះហត្ថលេខាដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក្នុងខែមិថុនា និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា។ នៅក្នុងនោះដែរលោកក៏បានរិះគន់ការប៉ុនប៉ងរបស់អ៊ីស្រាអែល និងក្រុមអាមេរិកមួយចំនួនក្នុងការទប់ស្កាត់ការបង្កើតកិច្ចព្រមព្រៀងណាមួយ ដោយអំពាវនាវដល់មន្ត្រីអាមេរិក ឲ្យមិនអើពើនឹងសំឡេងដែលស្វែង រកការទប់ស្កាត់ការស្តារសន្តិភាពឡើងវិញក្នុងតំបន់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed