ស្ថានភាពនៅមជ្ឈឹមបូព៌ា បន្ដតានតឹងជាថ្មី ក្រោយអាមេរិក និងអ៊ីរ៉ង់ បេីកការវាយប្រហារគ្នាទៅវិញទៅមក
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក លោក ធីម ហាកឃីន បាន្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ បានវាយប្រហារប្រព័ន្ធបាញ់មីស៊ីលអ៊ីរ៉ង់ ពីរគ្រាប់នៅលើកោះឡារ៉ាក់ ដែលជាការវាយប្រហារលើកដំបូង ដែលគេស្គាល់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។ លោក ហាកឃីន បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ត្រូវបានគេសង្កេតឃើញកំពុងរៀបចំបាញ់រ៉ុក្កែត ជាមួយមីនសមុទ្រចូលទៅក្នុងច្រកសមុទ្រហ័រមូស” ដោយបន្ថែមថាយោធាសហរដ្ឋអាមេរិកកំពុង “តាមដានតំបន់នោះយ៉ាងដិតដល់ ហើយនៅតែត្រៀមខ្លួនដើម្បីការពារលំហូរពាណិជ្ជកម្មដោយសេរី” តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ។ កោះឡារ៉ាក់ គឺជាកោះតូចមួយរបស់អ៊ីរ៉ង់ ដែលមានទីតាំងនៅឆ្នេរសមុទ្របានដារអាបាស ភាគខាងកើតនៃកោះឃ្វេស្ម និងភាគខាងត្បូងនៃកោះហ័រមូស។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា បុគ្គលិកយោធា និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ ឬរងរបួសនៅយប់ថ្ងៃអាទិត្យនៅក្នុងការវាយប្រហារលើកោះឡារ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយសារព័ត៌មានផ្លូវការរបស់ខ្លួនគឺ Sepah News កងកម្លាំង IRGC បានសន្យាថាការវាយប្រហារនេះនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មចំពោះអ្នកឈ្លានពាន។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា ខ្លួនបានបើកការវាយប្រហាររួមគ្នាដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានទ័ពអាកាសអាមេរិក នៅហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើកោះឡារ៉ាក់ របស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យ។ យោធាអ៊ីរ៉ង់ បានកំណត់គោលដៅលើ “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងថែទាំ” … Continue reading ស្ថានភាពនៅមជ្ឈឹមបូព៌ា បន្ដតានតឹងជាថ្មី ក្រោយអាមេរិក និងអ៊ីរ៉ង់ បេីកការវាយប្រហារគ្នាទៅវិញទៅមក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed