ការនាំចេញអង្ករ របស់វៀតណាម ឈានដល់ ២,៩១ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦
បរទេស៖ ក្រសួងកសិកម្ម និងបរិស្ថាន របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ ៦,០៣ លានតោន ដែលមានតម្លៃជិត ២,៩១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៦ ធ្លាក់ចុះ ៥ ភាគរយនៃបរិមាណ និង ១០,៧ ភាគរយនៃតម្លៃធៀបនឹងឆ្នាំមុន ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ថា ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញអង្ករបានបង្ហាញសញ្ញា នៃការងើបឡើងវិញ ចាប់តាំងពីខែកក្កដាមក ។ តម្លៃនាំចេញជាមធ្យមក្នុងខែកក្កដាបានឈានដល់ ៥១១ ដុល្លារក្នុងមួយតោន កើនឡើង ៥,៨ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើង ប្រចាំឆ្នាំលើកដំបូងនៅឆ្នាំនេះ។ សម្រាប់រយៈពេល៨ខែដំបូង ឆ្នាំ២០២៦ តម្លៃនាំចេញជាមធ្យមមានចំនួន ៤៨១,៥ ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៥,៩ ភាគរយធៀបនឹងឆ្នាំមុន។ តម្លៃនាំចេញអង្កររបស់វៀតណាមសម្រាប់ពេញមួយឆ្នាំត្រូវបានព្យាករណ៍ថានឹងមានប្រហែល ៣,៩៤ ពាន់លានដុល្លារ ទាបជាងប្រហែល ៤ ភាគរយធៀបនឹងឆ្នាំ ២០២៥។ … Continue reading ការនាំចេញអង្ករ របស់វៀតណាម ឈានដល់ ២,៩១ ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed