អ៊ីរ៉ង់ អាមេរិក បន្តវាយប្រហារដាក់គ្នា ខណៈក្រុងតេហរ៉ង់ បញ្ជាក់ថា នឹងសងសឹកក្រុងវ៉ាស៊ិនតោនដាច់ខាត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការ វាយប្រហារគ្នាឡើងវិញ បន្ទាប់ពីយោធាអាមេរិក បានវាយប្រហារ ទៅលើគោលដៅ របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយទីក្រុងតេហរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការឆ្លើយតបសងសឹក ដែលត្រូវបានពិពណ៌នាថា ជាការវាយប្រហារ កំទេច និងបំបែក ប្រឆាំងនឹងសហរដ្ឋអាមេរិក ។ IRGC បាននិយាយ នៅយប់ថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមការឆ្លើយតប សោកស្តាយ របស់ខ្លួន ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅព្រឹកព្រលឹម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើបណ្តាញសារព័ត៌មាន Sepah News ផ្លូវការរបស់ខ្លួន IRGC បាននិយាយថា ការការពារដែន អាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើក MQ-9 Reaper របស់សហរដ្ឋអាមេរិក ខណៈកងកម្លាំងអាកាស របស់ខ្លួនបានបាញ់មីស៊ីល ផ្លោងទៅលើមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ។ IRGC បាននិយាយថា ការឆ្លើយតបរបស់ខ្លួន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក … Continue reading អ៊ីរ៉ង់ អាមេរិក បន្តវាយប្រហារដាក់គ្នា ខណៈក្រុងតេហរ៉ង់ បញ្ជាក់ថា នឹងសងសឹកក្រុងវ៉ាស៊ិនតោនដាច់ខាត