វេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀង វិស័យថាមពល ជាមួយនឹងក្រុមហ៊ុនបរទេសជាច្រើន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Delcy Rodriguez ប្រធានាធិបតីស្តីទី របស់ប្រទេស វេណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីតាលី Eni និងក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Chevron រួមមានការពង្រីកប្រតិបត្តិការ ទៅកាន់តំបន់រុករកប្រេងថ្មី។ ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកែលម្អនេះជំរុញ ឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា គ្រោងនឹងបណ្តាក់ទុន ជាង៧ពាន់លានដុល្លារនៅវ៉េណេស៊ុយអេឡា ក្នុងរយៈពេល៥ឆ្នាំខាង មុខ ដែលច្រើនជាង ការផលិតទ្វេដង ដល់ប្រមាណ៦០ម៉ឺន ធុងក្នុងមួយថ្ងៃបើធៀបនឹងឆ្នាំ ២០២៦ ។ ប្រតិបត្តិការប្រេង និងឧស្ម័នថ្មីត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងជាមួយ Eni ដែលនាយកប្រតិបត្តិរបស់គាត់គឺលោក Claudio Descalzi បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមដំណាក់កាល ជាប្រវត្តិសាស្ត្រថ្មីនៃកំណើន និងទំនុកចិត្តជាថ្មី ចំពោះអនាគតថាមពល របស់វេណេស៊ុយអេឡា។ នៅខាងវេណេស៊ុយអេឡា កិច្ចព្រមព្រៀង និងកិច្ចសន្យាត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុនប្រេងរបស់រដ្ឋ Petroleos de … Continue reading វេណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀង វិស័យថាមពល ជាមួយនឹងក្រុមហ៊ុនបរទេសជាច្រើន