សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់​ កំពុងបង្កភាពតានតឹង ដល់នាវាផ្ទុកយន្តហោះអាមេរិក

វ៉ាស៊ីនតោន៖ ការវាយប្រហារ របស់អ៊ីរ៉ង់ បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់កងទ័ពជើងទឹកអាមេរិកនៅមជ្ឈិមបូព៌ារង្គោះរង្គើ ដែលបណ្តាលឱ្យមាន ភាពតានតឹង​ ដល់នាវាផ្ទុកយន្តហោះ នាវាពិឃាត និងនាវាមុជទឹក ដែលកំពុងត្រូវបានរក្សាទុកនៅក្នុងតំបន់ ដោយគ្មានដែនកំណត់​ នេះបើយោងតាមរបាយការណ៍របស់ The New York Times។ របាយការណ៍នេះបានឧ្យដឹងថា កងទ័ពជើងទឹកអាមេរិក​ មាននាវាផ្ទុកយន្តហោះសរុបចំនួន ១១គ្រឿងប៉ុណ្ណោះ ហើយបានបញ្ជូននាវាចំនួន​ ៤គ្រឿងទៅកាន់មជ្ឈិមបូព៌ា សម្រាប់សង្គ្រាម ដោយកត់សម្គាល់ថានាវាផ្ទុកយន្តហោះមួយចំនួន​ ដែលនៅសល់ «កំពុងស្ថិតក្រោមការជួសជុល រយ:ពេលយូរ» នៅក្នុងកន្លែងផលិតនាវា ហើយនឹងមិនអាចដាក់ពង្រាយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំ។ យោងតាមរបាយការណ៍ បច្ចុប្បន្ននេះមាននាវាផ្ទុកយន្តហោះពីរគ្រឿង និងនាវាពិឃាតចំនួន ១២គ្រឿងនៅមជ្ឈិមបូព៌ា ដែលជួយអនុវត្តការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ កងទ័ពជើងទឹកមាននាវាប្រហែល ២០គ្រឿងនៅមជ្ឈិមបូព៌ា ដែលដឹកនាវិក និងទាហានម៉ារីនប្រហែល ២ម៉ឺននាក់។ របាយការណ៍នេះបានឧ្យដឹងថា “បញ្ហាប្រឈមផ្នែកភស្តុភារ​ គឺធំធេងណាស់”។ របាយការណ៍ថ្មីៗអំពីការជំនួសនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានបង្ហាញពីភាពតានតឹងមិនធម្មតា​ ដែលសង្គ្រាមអាមេរិក-អ៊ីរ៉ង់​ ដ៏អូសបន្លាយបានដាក់លើនាវាផ្ទុកយន្តហោះនេះ។ នៅចុងខែសីហា នាវាផ្ទុកយន្តហោះ Lincoln ត្រូវបានដាក់ពង្រាយអស់រយៈពេលជិត​ ៩ខែ រួមទាំងប្រតិបត្តិការរយៈពេលយូរនៅមជ្ឈិមបូព៌ា។ … Continue reading សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់​ កំពុងបង្កភាពតានតឹង ដល់នាវាផ្ទុកយន្តហោះអាមេរិក