អ៊ីស្រាអែល គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់
យេរូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថា នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងកន្លែងផលិតថាមពល ប្រសិនបើទីក្រុងតេអេរ៉ង់ វាយប្រហារអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ លោកបានលេីកឡេីងថា សម្ពាធសេដ្ឋកិច្ច និងការភ័យខ្លាចនៃភាពចលាចលអាចជំរុញឱ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ ឆ្ពោះទៅរក «វិធានការអស់សង្ឃឹម»។ លោកបានបន្ដថា «ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នឹងធ្វេីឧ្យអ៊ីស្រាអែល អស់ការអត់ធ្មត់ ដែលមានស្រាប់ក្នុងការវាយប្រហារអ៊ីរ៉ង់»។ «យើងនឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិលជាតិទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ»។ លោកបានបន្ថែមថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច «ក្នុងការការពារ និងវាយប្រហារសម្រាប់លទ្ធភាពណាមួយ» ហើយបានគំរាមកំហែង «នាំអ៊ីរ៉ង់ត្រឡប់ទៅក្នុងយុគសម័យថ្ម និងភាពងងឹតវិញ» ។ ការកត់សម្គាល់របស់លោក បានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។ អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានព្រមានទីក្រុងវ៉ាស៊ីនតោន កាលពីខែមុនថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកប្រឆាំងនឹងជួរភ្នំ Ali al-Taher នៅភាគខាងត្បូងប្រទេសលីបង់។ ជួរភ្នំនេះ ដែលមានទីតាំងប្រហែល ១៥គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល បានលេចចេញជាចំណុចក្តៅគគុកដ៏សំខាន់មួយនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា។ អ៊ីស្រាអែល ជឿថា ក្រុមហេសបូឡាមានមូលដ្ឋានយោធាក្រោមដី នៅក្នុងតំបន់នោះ … Continue reading អ៊ីស្រាអែល គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed