បរទេស ៖ យោងតាមការចេញផ្សាយរបស់ Sky News កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពផែនទីមួយនៅលើបណ្តាញសង្គម Truth Social ដែលបង្ហាញពីរដ្ឋ New Mexico ត្រូវបានកែប្រែឈ្មោះទៅជា «New America» ដោយមានការលុបពាក្យ “Mexico” ចេញ ហើយជំនួសដោយពាក្យ “America” វិញ។ រូបភាពនេះត្រូវបានរំលែកបន្ត (Re-share) ដោយគណនីផ្លូវការ របស់សេតវិមានផងដែរ។ ការបង្ហោះនេះ ពុំមានការបញ្ជាក់ពីហេតុផលច្បាស់លាស់ពីសំណាក់សេតវិមាន ឬលោក ត្រាំ នោះឡើយ។ ទោះជាយ៉ាងណា តាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីមិនមានអំណាចផ្លូវច្បាប់ក្នុងការផ្លាស់ប្តូរឈ្មោះរដ្ឋដោយឯកតោភាគីបានទេ។សកម្មភាពនេះបានជួបប្រទះនូវការរិះគន់ និងបដិសេធភ្លាមៗពីថ្នាក់ដឹកនាំរដ្ឋ New Mexico។ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham (ខាងគណបក្សប្រជាធិបតេយ្យ) បានថ្លែងថា ឈ្មោះរបស់រដ្ឋមិនមែន ជាប្រធានបទសម្រាប់យកមកដេញ ដោលឡើយ ហើយឈ្មោះនេះមានតាំងពីមុនពេលបង្កើតសហរដ្ឋអាមេរិកទៅទៀត។ … Continue reading លោក ដូណាល់ ត្រាំ បង្ហោះរូបភាពផែនទី ផ្លាស់ប្តូរឈ្មោះរដ្ឋ «New Mexico» ទៅជា «New America» បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed