OPEC៖ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៦
វីយែន៖ តម្រូវការប្រេងសកលត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៦ បើធៀបនឹងឆ្នាំមុន ដែលធ្លាក់ចុះពីការវាយតម្លៃខែសីហា នេះបើយោងតាមការលើកឡើងរបស់អង្គការប្រទេសនាំចេញប្រេង (OPEC)។ តួលេខនេះត្រូវបានចេញផ្សាយដោយ OPEC នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន។ នៅក្នុងរបាយការណ៍មុនក្នុងខែសីហា អង្គការនេះបានប៉ាន់ប្រមាណថា តម្រូវការប្រេងសកលកើនឡើង ៦០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃសម្រាប់ឆ្នាំ២០២៦ ។ របាយការណ៍នេះបានឧ្យដឹងថា ការព្យាករណ៍នេះគិតគូរពីនិន្នាការកំណើនសេដ្ឋកិច្ច និងបញ្ហាប្រឈមបច្ចុប្បន្ន រួមទាំងផលប៉ះពាល់សេដ្ឋកិច្ចនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការងើបឡើងវិញនៃសម្ពាធអតិផរណា និងភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ទាក់ទងនឹងគោលនយោបាយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ បើទោះបីជាមានការព្យាករណ៍ទាបជាង សម្រាប់ឆ្នាំ ២០២៦ ក៏ដោយ របាយការណ៍នេះបានបន្តកែសម្រួល ការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ ២០២៧ ដោយតម្រូវការប្រេងសកលត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ២,៤ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងការប៉ាន់ស្មានពីមុនចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ ការកែសម្រួលឡើងលើនេះត្រូវបានជំរុញ ដោយការរំពឹងទុកតម្រូវការកើនឡើង សម្រាប់ទាំងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងប្រទេសដែលមិនមែនជាសមាជិក OECD៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed