បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ៦% កាលពីថ្ងៃព្រហស្បតិ៍ ដោយតម្លៃគោលសំខាន់ៗទាំងពីរបានជួញដូរក្នុងតម្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះកើតឡើងស្របពេលដែលមានការវាយប្រហារយ៉ាងខ្លាំងក្លាលើនាវាដឹកជញ្ជូន (ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់បានចាប់ផ្តើម) បានបង្កើនក្តីបារម្ភក្នុងចំណោមអ្នកជួញដូរអំពីការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ដែលកំពុងមានកម្រិតស្រាប់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានបិទការជួញដូរដោយកើនឡើង ៦,៤២ ដុល្លារ ឬ ៦,៣៤% មកនៅត្រឹម ១០៧,៦៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែឧសភាមក ខណៈដែលតម្លៃ ប្រេងឆៅប្រភេទ West Texas Intermediate (WTI) បានកើនឡើង ៦,៤៣ ដុល្លារ ឬ ៦,៦៩% មកនៅត្រឹម ១០២,៤៨ ដុល្លារ។ ក្រុមឧទ្ទាម ហ៊ួធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានចូលកាន់កាប់កំពង់ផែ Mocha របស់ប្រទេសយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កជាការគំរាមកំហែងបន្ថែមទៀតដល់ការធ្វើដំណើរតាមផ្លូវសមុទ្រនៅតំបន់សមុទ្រក្រហម (Red Sea)។ ទន្ទឹមនឹងនេះ ការធ្វើដំណើរនៅតំបន់ឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz នៅតែមានការរឹតត្បិត … Continue reading តម្លៃប្រេងកើនឡើង ៦% ដោយទាំងប្រេង Brent និងប្រេងឆៅអាមេរិកសុទ្ធតែបានហក់ឡើងលើសកម្រិត ១០០ ដុល្លារ បន្ទាប់ពីមានការវាយប្រហារបន្ថែមទៀតលើនាវាដឹកប្រេង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed