សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ដើម្បីដកលោក Pete Hegseth ចេញពីតំណែងជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ លោក Thomas Massie សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានដាក់សំណើចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងការអនុវត្តតួនាទីរបស់លោក។ ថ្លែងនៅក្នុងសភាតំណាងរាស្ត្រ សមាជិកសភាមកពីរដ្ឋ Kentucky រូបនេះបានចោទប្រកាន់លោក Hegseth ពីបទ “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការប្រព្រឹត្តខុសក្នុងតួនាទី” ដោយអះអាងថាលោកបានរំលោភលើសេចក្តីសម្រេចចិត្ត​ ស្តីពីអំណាចក្នុងពេលមានសង្គ្រាមឆ្នាំ ១៩៧៣​ បានបំពានការណែនាំរបស់សភាឱ្យបញ្ចប់ការចូលរួមរបស់យោធាអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ បានព្រងើយកន្តើយនឹងច្បាប់ដែលបង្កើតឡើង​ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល និងបានអនុញ្ញាត ឬត្រួតពិនិត្យការវាយប្រហារក្រៅប្រព័ន្ធតុលាការប្រឆាំងនឹងជនសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន។ លោក Massie ក៏បានចោទប្រកាន់លោក Hegseth ពីបទរំលោភអំណាចក្នុងតួនាទីរបស់លោកផងដែរ ដោយអះអាងថា​ លោកបានសងសឹកទៅលើអ្នករិះគន់រដ្ឋបាលរបស់លោក ត្រាំ ដែលបានប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលបច្ចុប្បន្នឈានចូលខែទី ៧ ហើយនោះ បានទទួលការមិនពេញចិត្តកាន់តែខ្លាំងឡើងពីសាធារណជនអាមេរិក ដែលបង្កើនសម្ពាធលើសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ច្បាស់លាស់នៅឡើយទេថា តើមានសមាជិកគណបក្សសាធារណរដ្ឋប៉ុន្មាននាក់ទៀតនឹងចូលរួមជាមួយលោក Massie និងសមាជិកគណបក្សប្រជាធិបតេយ្យ ក្នុងការគាំទ្រសំណើចោទប្រកាន់ដកតំណែងនេះ។ ចំណាត់ការនេះបានកើតឡើងនៅថ្ងៃតែមួយដែលសារព័ត៌មាន The Hill បានរាយការណ៍ថា ក្រសួងសង្គ្រាមអាមេរិក បានជូនដំណឹងដល់សភាកាលពីខែមុនថា … Continue reading សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ដើម្បីដកលោក Pete Hegseth ចេញពីតំណែងជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់