តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ជូននូវការដឹកជញ្ជូនប្រេងឆៅ បន្ថែមតាមរយៈប្រទេសអូម៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅក្នុងការជួញដូរនៅអាស៊ីនៅថ្ងៃព្រហស្បតិ៍ ដោយបន្តនិន្នាការធ្លាក់ចុះបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់ជូន​ នូវការដឹកជញ្ជូនប្រេងឆៅបន្ថែមតាមរយៈប្រទេសអូម៉ង់ ដែលបានកាត់បន្ថយការព្រួយបារម្ភ អំពីការរំខានដល់ការផ្គត់ផ្គង់ ប៉ុន្តែតម្លៃនៅតែស្ថិតក្នុងកម្រិតលើសពី ១០០ ដុល្លារ ដោយសារក្តីបារម្ភអំពីការរីករាលដាល នៃជម្លោះនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១៩ សេន ឬ ០,២% មកនៅត្រឹម ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣៣ សេន ឬ ០,៣% មកនៅត្រឹម ១០២,១០ ដុល្លារ។ កិច្ចសន្យាទាំងពីរនេះបានធ្លាក់ចុះប្រហែល ៣ ដុល្លារកាលពីថ្ងៃពុធ។ លោក Hiroyuki Kikukawa ប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities Investment ដែលជាផ្នែកមួយនៃក្រុមហ៊ុន Nissan Securities បានមានប្រសាសន៍ថា «ការព្រួយបារម្ភអំពីភាពខ្វះខាត … Continue reading តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ជូននូវការដឹកជញ្ជូនប្រេងឆៅ បន្ថែមតាមរយៈប្រទេសអូម៉ង់