ចិន គោរពជម្រើស របស់សហរដ្ឋអាមេរិក លើការប្រើប្រាស់ពាក្យ សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ចិនផ្តល់សារៈសំខាន់ ចំពោះជំហររបស់ភាគីសហរដ្ឋអាមេរិក និងគោរពជម្រើសរបស់ពួកគេលើពាក្យដែលត្រូវប្រើសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ អ្នកនាំពាក្យរូបនេះបានលើកឡើងបែបនេះនៅពេលឆ្លើយសំណួរពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យថា “បញ្ញាខ្ពស់បំផុត” (super intelligence) ជំនួសឱ្យពាក្យ “បញ្ញាសិប្បនិម្មិត” (artificial intelligence) នៅក្នុងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលទើបតែបានបញ្ចប់។ អ្នកនាំពាក្យបានបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី AI ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ដោយបន្ថែមថាការរីកចម្រើននៃបច្ចេកវិទ្យា AI គឺជាដំណើរការ ដែលកំពុងបន្តទៅមុខ។ អ្នកនាំពាក្យបានបន្ថែមថា «ភាគីនានាអាចបង្កើនការទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនៈឱ្យបានស៊ីជម្រៅ ដើម្បីស្វែងរកការឯកភាពគ្នា ដោយផ្អែកលើរបៀបដែលដំណើរការនេះអាចនឹងវិវត្តទៅមុខ»៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed