តម្លៃប្រេងម៉ាស៊ូតនៅព្រីតថេន បានកើនឡើងដល់កម្រិតខ្ពស់បំផុត
បរទេស: តម្លៃប្រេងម៉ាស៊ូតនៅព្រីតថេន (អង់គ្លេស) បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ ដោយបានលើសពីកំណត់ត្រាពីមុនដែលបានកត់ត្រាកាលពីឆ្នាំ ២០២២ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមតួលេខចុងក្រោយពី RAC គឺតម្លៃជាមធ្យមនៃប្រេងម៉ាស៊ូតមួយលីត្រគឺ ១៩៩,១៨ pence (100p ស្មើនឹង 1ផោន) នៅថ្ងៃចន្ទ។ តម្លៃជាមធ្យមក្នុងមួយលីត្រគឺ ១៤២,៣៨ pence (100p ស្មើនឹង 1ផោន) នៅពេលចាប់ផ្តើមជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំនេះ ដែលទាបជាងតម្លៃបច្ចុប្បន្នចំនួន ៥៦,៨pence។ កំណត់ត្រាខ្ពស់បំផុតពីមុនគឺ ១៩៩,០៩ pence ដែលបានកត់ត្រាកាលពីខែមិថុនា ឆ្នាំ ២០២២។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការផ្ទុះឡើងវិញនៃអរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានជះឥទ្ធិពលដល់ការផ្គត់ផ្គង់ទូទាំងពិភពលោក។ ប្រែសម្រួល: តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed