លោក ដូណាល់ ត្រាំ ច្រានចោលសេចក្តីរាយការណ៍ដែលថា លោកបានផ្តល់ការបន្ធូរបន្ថយ ទណ្ឌកម្មដល់ប្រទេសអ៊ីរ៉ង់
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលថា រដ្ឋបាលរបស់លោកបានផ្តល់ ការបន្ធូរបន្ថយទណ្ឌកម្ម និងការអនុញ្ញាតឱ្យប្រើប្រាស់មូលនិធិ ដែលត្រូវបានបង្កកដល់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការយល់ព្រមរបស់អ៊ីរ៉ង់ លើបញ្ហានុយក្លេអ៊ែរ។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា “កាសែត Axios ទើបតែបានចេញផ្សាយព័ត៌មានមួយថា លោកបានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម និងមូលនិធិដែលត្រូវបានបង្កកដល់អ៊ីរ៉ង់។ នេះមិនមែនជាការពិតទេ។ ខ្ញុំមិនបានផ្តល់អ្វីទាំងអស់ដល់ពួកគេ! ព័ត៌មានរបស់ Axios គឺដូចទៅនឹងព័ត៌មានភាគច្រើនផ្សេងទៀតដែរ គឺជារឿងមិនពិត”។ លោក ត្រាំ បានទាមទារឱ្យកាសែត Axios ដកព័ត៌មាននោះចេញជាបន្ទាន់។ ព័ត៌មានរបស់ Axios នេះបានលេចឡើងបន្ទាប់ពីលោក ត្រាំ បានបដិសេធកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលស្នើឡើងដោយអ៊ីរ៉ង់ កាលពីចុងសប្តាហ៍។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចព្រមព្រៀងសន្តិភាព ដែលស្នើឡើងដោយអ៊ីរ៉ង់ ទាមទារឱ្យមានការផ្អាកការបិទផ្លូវរបស់អាមេរិកលើកំពង់ផែអ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រហ័រមូស ជាថ្នូរនឹងការដែលអ៊ីរ៉ង់បើកច្រកសមុទ្រនោះឡើងវិញ និងបន្តការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់លោក ត្រាំ ចំពោះសំណើសន្តិភាពនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឧ្យដឹងថា វាគឺជាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ក្នុងការជ្រើសរើសរវាងការទូត … Continue reading លោក ដូណាល់ ត្រាំ ច្រានចោលសេចក្តីរាយការណ៍ដែលថា លោកបានផ្តល់ការបន្ធូរបន្ថយ ទណ្ឌកម្មដល់ប្រទេសអ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed