បរទេស៖ ក្រុមហ៊ុន Gotion របស់ចិន នឹងវិនិយោគទឹកប្រាក់ចំនួន ១,១ ពាន់លានអឺរ៉ូ (ស្មើនឹង ១,២៥ ពាន់លានដុល្លារអាមេរិក) នៅក្នុងរោងចក្រផលិតអាគុយ របស់ក្រុមហ៊ុន Volkswagen នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ ក្រោមផែនការដ៏ទូលំទូលាយមួយ ដើម្បីរួមគ្នាអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់អាគុយនៅអឺរ៉ុប។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ុននានារបស់ចិនកំពុងពង្រីកវត្តមានរបស់ខ្លួននៅអឺរ៉ុប មុនពេលដែលទីក្រុងប្រ៊ុចសែល (Brussels) ត្រូវបានគេរំពឹងថា នឹងចាត់វិធានការការពារ ឧស្សាហកម្មរបស់សហភាពអឺរ៉ុប ពីការនាំចូលទំនិញដែលមានតម្លៃថោក រួមទាំងរថយន្តអគ្គិសនីមកពីប្រទេសចិន ដែលកំពុងគំរាមកំហែងដល់ចំណែកទីផ្សាររបស់ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុនធំៗផ្សេងទៀតរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុន Volkswagen បានឱ្យដឹងថា ការវិនិយោគរបស់ Gotion អនុញ្ញាតឱ្យក្រុមហ៊ុននេះទទួលបានភាគហ៊ុនចំនួន ៤៩% នៅក្នុងរោងចក្រនៅ Valencia របស់ក្រុមហ៊ុន PowerCo (ដែលជាផ្នែកអាជីវកម្មអាគុយរបស់ Volkswagen) ខណៈដែល Volkswagen នឹងនៅតែជាម្ចាស់ភាគហ៊ុនធំ។ រោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលផលិតអាគុយប្រភេទ Lithium Iron Phosphate (ឬ … Continue reading ក្រុមហ៊ុន Gotion របស់ចិន វិនិយោគក្នុងទំហំទឹកប្រាក់ ១,២៥ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតអាគុយរបស់ Volkswagen នៅប្រទេសអេស្ប៉ាញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed