​ អ៊ីរ៉ង់​ ព្រមានថា​ គ្មាននរណាម្នាក់អាចលក់ប្រេង​ នៅកន្លែងដែលខ្លួនមិនអាចលក់​ បាននោះទេ​

តេអេរ៉ង់៖ អ៊ីរ៉ង់​ ព្រមានថា​ គ្មាននរណាម្នាក់អាចលក់ប្រេង​ នៅកន្លែងដែលខ្លួនមិនអាចលក់​ បាននោះទេ​ ដែលការព្រមាននេះធ្វេីឡេីងក្រោយពីភាពតានតឹងកេីនឡេីងជាថ្មីក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូស​ និងការបដិសេធរបស់លោក​ ដូណាល់​ ត្រាំ​ លេីសំណេីររបស់អ៊ីរ៉ង់។ លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់​ បានព្រមានថា​ ពាក់ព័ន្ធនឹងវោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក ត្រាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើច្រកសមុទ្រហ័រមូស​ លោកបានលេីកឡេីងថា «នៅក្នុងតំបន់ដែលយើងមិនលក់ប្រេង នោះក៏នឹងគ្មាននរណាម្នាក់អាចលក់ប្រេងបានដែរ ហើយប្រសិនបើសន្តិសុខរបស់យើងមិនត្រូវបានធានាទេនោះ នឹងគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយមានសុវត្ថិភាពឡើយ» នៅក្នុងនោះដែរ​ លោកQalibaf​ ក៏បានព្រមានថា ការឆ្លើយតបរបស់ប្រទេសលោកចំពោះរាល់ការគំរាមកំហែង ឬសកម្មភាពផ្សងព្រេងរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យមានការសោកស្តាយ និងមានលក្ខណៈឆាប់រហ័ស​ ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភា លោកបានឧ្យដឹងថា សម័យកាលនៃការគំរាមកំហែងលើប្រជាជាតិអ៊ីរ៉ង់ដ៏ស៊ីវិល័យ​ បានបញ្ចប់ទៅហើយ ហើយអ៊ីរ៉ង់​ នឹងមិនត្រូវបានបង្ខំឱ្យដកថយពីសិទ្ធិ និងការទាមទាររបស់ខ្លួនឡើយ ទោះបីជាមានការគំរាមកំហែង ការប្រើប្រាស់វោហាសាស្ត្រ ឬការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច និងដែនអាកាសក៏ដោយ។ លោកបានលើកឡើងថា ការថ្លែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ថ្មីៗនេះនៅក្នុងសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងការប្រមាថរបស់លោក​ ចំពោះប្រជាជាតិអ៊ីរ៉ង់ បានបង្ហាញថា​ … Continue reading ​ អ៊ីរ៉ង់​ ព្រមានថា​ គ្មាននរណាម្នាក់អាចលក់ប្រេង​ នៅកន្លែងដែលខ្លួនមិនអាចលក់​ បាននោះទេ​