អង្គការ TPO៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ អ្នកជំងឺ សុខភាពផ្លូវចិត្ត មានការកើនឡើង
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០ ២១ លោក ឈឹម សុធារ៉ា បានលើកឡើងថា កត្តាធំៗចំនួន៣ដែលកើតជំងឺ សុខភាពផ្លូវចិត្ត រួមមាន ៖ ទី១-កត្តាខួរក្បាល ,កត្តាការគិត និងកត្តាសង្គម។ លោកថា ការព្យាបាលជំងឺសុខភាពផ្លូវចិត្ត ប្រើប្រាស់រយៈពេល៣ខែ ទៅ១ឆ្នាំ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «អ្នកស្វែងរកសេវា សុខភាពផ្លូវចិត្តមានចំនួនកាន់តែកើនឡើង ពិសេស នៅកន្លែងយើង។ យើងបើកមួយឆ្នាំដំបូងមាន១០០នាក់ ហើយអ្នកមកពិគ្រោះក្នុងមួយឆ្នាំ៣០០ ទៅ៤០០នាក់ ហើយឥឡូវនេះ ជាង១ម៉ឺននាក់ ក្នុងការពិគ្រោះជំងឺ សុខភាពផ្លូវចិត្ត»។ លោកបន្ដថា «ក្នុងពេលកូវីដនេះឃើញថា ចំនួននេះរឹតតែកើនឡើង … Continue reading អង្គការ TPO៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ អ្នកជំងឺ សុខភាពផ្លូវចិត្ត មានការកើនឡើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed