Covid-19

លោក កង សូសាទី មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២រួចរាល់ហើយ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ លោក កង សូសាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ រួចរាល់ហើយនៅមន្ទីរពេទ្យព្រះអង្គដួង។

លោកថា ខ្លួនមានទំនុកចិត្តនិងកក់ក្តៅយ៉ាងខ្លាំង ចំពោះសុខភាពខ្លួនឯងដែលពេលនេះ ត្រូវបានទទួលវ៉ាក់ សាំងចាក់ការពារ ។

លោកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងជ្រាលជ្រៅបំផុតដែល បានយកចិត្តទុកដាក់ចំពោះ សុខភាពពលរដ្ឋទូទាំងប្រទេស រួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នា ។ កម្ពុជាមានសុខសន្តិភាព និងមានសុវត្ថិភាពសុខភាព ព្រោះកម្ពុជាមានសម្តេចតេជាដឹកនាំប្រទេស ។

លោកថា ត្រូវចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ ស្នាមញញឹម និងមានចិត្តអាណិតស្រឡាញ់ពលរដ្ឋ គ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕

To Top
×