ព័ត៌មានជាតិ

លោក កង សូសាទី ចូលរួមប្រជុំ ត្រួតពិនិត្យផែនការ ឆ្ពោះទៅកាន់ ការបោះឆ្នោត នៅស្នាក់ការបក្ស ស្រុកឱរ៉ាល់

ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ បានចូលរួមប្រជុំត្រួតពិនិត្យផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោត នៅទីស្នាក់ការបក្សស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយពីប្រជុំចប់ លោកបានបន្តចូលរួម អមដំណើរ លោក សុខ ភា ប្រធានក្រុមការងារស្រុកឱរ៉ាល់ ចុះជួបសមាជិកបក្ស និងប្រធានបក្សភូមិ ចំនួន៣ភូមិ គឺភូមិ ផ្លោច ភូមិច្រកទៀក និងភូមិក្រាំត្បែង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដើម្បីបង្រៀន ពីរបៀបធ្វើរបាយការណ៍ ប្រចាំថ្ងៃថ្មី និងបង្រៀនពីយុទ្ធសាស្រ្តមួយចំនួន ពាក់ព័ន្ធនិងការគ្រប់គ្រងសមាជិកបក្ស ។

To Top